កម្មវិធី កម្មសិក្សា (Internship) ក្នុងវិស័យទេសចរណ៍ គឺជាមធ្យោបាយដ៏ប្រសើរចំពោះសិស្ស-និស្សិត/យុវជន ដើម្បីទទួលបាននូវបទពិសោធន៍កាងារជាក់ស្តែងបន្ទាប់ពី ការសិក្សាក្នុងសាលា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ សិស្ស-និស្សិត/យុវជន ដែលកំពុងសិក្សាជំនាញទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយក្រសួងទេសចរណ៍ និងផ្នែកឯកជន បានរៀបចំកម្មវិធីកម្មសិក្សា (Internship) នៅក្នុងវិស័យទេសចរណ៍ ដោយបង្កើតនូវ Platform មួយសម្រាប់សម្របសម្រួល និងផ្តល់ឱកាសឱ្យសិស្ស-និស្សិតអាចស្វែងរកឱកាស កម្មសិក្សាខ្លីៗ នៅតាមមូលដ្ឋាន អាជីវកម្មទេសចរណ៍ជាដៃគូ។
Subscribe ដើម្បីទទួលយកព្រឹត្តិប័ត្រពីដំណឹងចុងក្រោយបំផុត !
2017 © All Rights Reserved.